ស្តាប់រឿងព្រេងនិទាន ស្តាប់ច្រើន អានច្រើនកើនប្រាជ្ញា
ជំនាន់ទី ១.០ គឺស្ថិតក្នុងការអភិវឌ្ឍន៍។
ស្តាប់រឿងព្រេងនិទាន
ជាកម្មវិធីមួយដែលជាបណ្ដុំនៃរឿងព្រេងខ្មែរ ហើយប្រកបដោយគតិអប់រំដែលទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់រៀបរាប់ពីប្រវត្តិទំនៀមទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។ រឿងព្រេងខ្មែរភាគច្រើនមានកំណើតតាំងពីយូរយារណាស់មកហើយ ហើយត្រូវបានគេចងក្រងអោយទៅជាឯកសារសំរាប់បន្សល់ទុកអោយកូនចៅជំនាន់ក្រោយ។ ឯកសារទាំងនោះមានដូចជា គតិលោក ស្រីហិតោបទេស ប្រជុំរឿងព្រេងខ្មែរ និង សៀវភៅរូបភាពសំរាប់កុមារជាដើម។ នៅមានរឿងនិទានមួយចំនួន ត្រូវបានអ្នកនិពន្ធជំនាន់ថ្មីនិពន្ធ ដែលកាលៈទេសៈក្នុងរឿងមានភាពប្រហាក់ប្រហែលនឹងសង្គមដែលគេនិពន្ធនោះ។
លក្ខណៈពិសេស
- អត្ថបទរឿងមានច្រើនភាគ ចាប់ពីភាគទី១ រហូតដល់ភាគទី១០
- មានអត្ថបទរឿងច្រើនដែលធ្វើការដាក់បញ្ចូលជាបន្តបន្ទាប់
- អ្នកប្រើប្រាស់អាចជជែកកម្សាន្ត និងផ្ដល់មតិផ្សេងៗបានតាមរយៈកម្មវិធីនេះ ដែលតម្រូវអោយមានប្រើប្រាស់គណនេយ្យ អ៊ីមែល/Email
- មានភាពងាយស្រួលក្នុងការប្រើប្រាស់
- មានតារាងមាតិការងាយស្រួលក្នុងការជ្រើសរើសអាន
- ពេលគ្មានអ៊ិនធ័រណេតក៏អាចអានអត្ថបទរឿងព្រេងបាន
- កម្មវិធីអាចទាញយកប្រើប្រាស់បានដោយសេរី
- Night-Mode មានភាពងាយស្រួលក្នុងការអាន
សេចក្តីថ្លែងអំណរគុណ៖
សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅទៅដល់ លោកគ្រូ/អ្នកគ្រូ សាស្រ្តាចារ្យទាំងអស់ដែលលោកខិតខំយ៉ាងយកចិត្តទុកដាក់ក្នុងការចងក្រង រាល់កំរងរឿងព្រេងទាំងអស់ សម្រាប់បន្សល់ទុក ដល់កូនខ្មែរជំនាន់ក្រោយបានស្គាល់ និងបានដឹង អំពីព្រឹត្តការណ៍ដែលធ្លាប់កើតមានឡើង ដែលបានសរសេរទុកនៅក្នុងរឿងព្រេងនីមួយៗ។ ហើយក៏សូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់ដែលស្រឡាញ់ការសិក្សា និងការអានកំរងរឿងព្រេងនិទានខ្មែរ ដែលជាការគាំទ្រទៅដល់ស្នាដៃរបស់អ្នកនិពន្ធ គ្រប់កំរងរឿងព្រេងទាំងអស់។
សូមជូនពរបងប្អូនទទួលទានរកស៊ី មានបាន និងសុខភាពល្អគ្រប់ៗគ្នា។